ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនបុគ្គលិកធនាគារមហានគរពីបទរំលោភលើទំនុចចិត្ត និងចេញសែកស្អុយលើទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ថោង ផល្លារង្សី កាលពីល្ងាចថ្ងៃទី២៧ វិច្ឆិកាម្សិលមិញនេះ បានសម្រេចចេញដីកាឃុំខ្លួនបុគ្គលិកធនាគារមហានគរពីបទរំលោភលើទំនុចចិត្ត និងចេញសែកស្អុយលើទឹកប្រាក់ជាង៣០ម៉ឺនដុល្លារដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៌អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ ដែលប្រព្រឹត្តនៅចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។
បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ នី ដាណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារមហានគរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះចំនួន០២នាក់ ទី១ឈ្មោះ ជា វិយូលី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡាន មានទីលំនៅផ្ទះលេខ១៨៤ ផ្លូវ១៨៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២-ឈ្មោះ ដារិទ្ធិ សេងហួរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ការឃាត់ខ្លួនជនត្រូវចោទខាងលេីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាថ្មីៗនេះ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ផលប៉ះពាល់ និងការខូចខាត ទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ
(សាមសិបប្រាំម៉ឺនដុល្លារ)។
លោកស្នងការរង បានបញ្ជាក់បន្ថែមថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះអនុវត្ត ដីកាបញ្ជាឲ្យចូលខ្លួន លេខ០៥១ ដកបចខ/២២ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ចេញដោយលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល និងបានធ្វើការឃាត់ខ្លួន បុគ្គលិកធនាគារមហានគរ រំលោភលើទំនុចចិត្ត ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ៕

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print