កូរ៉េខាងត្បូងជំរុញឱ្យចិនបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរំសាយអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានអំពាវនាវឱ្យប្រទេសចិនបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងមីស៊ីល។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានផ្តល់បទសម្ភាសន៍ជាមួយ Reuters ថាលោកបានអំពាវនាវឱ្យប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើងបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk yeol បាននិយាយទៀតថា ចិនមិនត្រឹមតែមានទំនួលខុសត្រូវប៉ុណ្ណោះទេ តែក៏មានសមត្ថភាពអាចកែប្រែ «អាកប្បកិរិយា» របស់កូរ៉េខាងជើងផងដែរ ប្រសិនបើទីក្រុងប៉េកាំង ចង់ធ្វើដូច្នេះមែន។
ការកត់សម្គាល់ខាងលើរបស់លោក យូន ស៊ុកយុល ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ២៨ខែវិច្ឆិកាដោយលោកបានបញ្ជាក់ថា លោកបានជំរុញឱ្យចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង បំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើពុំដូច្នោះទេនឹងនាំឱ្យមានការបង្កើនសព្វាវុធ និងយោធានៅក្នុងតំបន់។
លោក យូន បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលច្បាស់បំផុតនោះគឺចិនមានសមត្ថភាពដាក់សម្ពាធលើកូរ៉េខាងជើង ហើយចិនមានទំនួលខុសត្រូវក្នុងការធ្វើដូច្នេះ»។ តែទោះជាបែបនេះក្ដី បើតាមលោក យូន អ្វីៗគឺអាស្រ័យទៅលើទីក្រុងប៉េកាំងថា តើត្រូវសម្រេចចិត្តបែបណា ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះ បានបាញ់សាកល្បងមីស៊ីលក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក គីម ជុងអ៊ុន បានបញ្ជាក់ត្រង់ៗថាកូរ៉េខាងជើងមានមហិច្ឆតាចង់បានកងកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុតនៅលើពិភពលោក៕ ដោយធីរីណា

រូប​ថត​ :​REUTERS​

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print