សមត្ថកិច្ចចម្រុះ​ បន្តចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីនាយរងខណ្ឌ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កាលពីថ្ងៃ២៨ ខែវិច្ឆិកាម្សិលមិញនេះ​ បានសហការជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោក ច្រឹង តាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអគ្គស្នងការនគរបាលជាតិ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ នគរបាលស្រុកក្រគរ បរិស្ថានស្រុកក្រគរ យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ និងខេត្ត ។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចុះបង្រ្កាប បទល្មើសនេសាទ មានកម្លាំងសរុបចំនួន ៣៨នាក់ និងកាណូតចំនួន ៧គ្រឿង បានចុះអប់រំផ្សព្វផ្សាយអធិការកិច្ច បង្ក្រាបបទល្មើសឆ្នុក និងការដាក់របាំងលប (លើសប្រវែងកំណត់) ចាប់ពីចំនុចជ្រោយស្ដី ឃុំក្បាលត្រាច ស្រុកក្រគរ រហូតដល់ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ។

...

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលវត្ថុតាងរួមមាន: បង្គោលឆ្នុក ១៣កន្លែង ចំនួន១៥៦ដើម ,របាំង១០ ខ្សែ ប្រវែង ២៧០០ម៉ែត្រ(លើសប្រវែងកំណត់),ក្បាលបរ ចំនួន ០៥គ្រឿង,បង្គោល ចំនួន ៧០ដើម,និងត្រីចម្រុះ ទម្ងន់ ៥០គីឡូក្រាម(បានចាក់ចូលក្នុងទន្លេវិញ)៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print