ហុល្លង់ត្រូវការស្មើប៉ុណ្ណោះដើម្បីកក់កៅអីវគ្គ១៦ក្រុម ខណៈអេក្វាឌ័រនិងសេណេហ្គាល់ប្រជែងគ្នារកកៅអីរៀងៗខ្លួន

ចែករំលែក៖

ហុល្លង់នឹងចូលប្រកួតក្នុងពូល A នៅរាត្រីថ្ងៃអង្គារជាមួយម្ចាស់ផ្ទះកាតា ដោយដឹងថា ត្រូវការឈ្នះ ឬស្មើនឹងធ្វើឱ្យពួកគេមានសិទ្ធិសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។ ហុល្លង់ក៏នឹងឈានទៅវគ្គបន្តជាមួយនឹងបរាជ័យផងដែរ ប្រសិនបើអេក្វាឌ័រយកឈ្នះសេណេហ្គាល់ក្នុងការប្រកួតពូលជាមួយគ្នានេះ ប៉ុន្តែកាតាត្រូវបានកាត់ចេញរួចហើយ ដោយបានចាញ់ការប្រកួត២លើកជាប់គ្នា។

 គ្រាប់បាល់ទី២របស់ Cody Gakpo នៃការប្រកួត World Cup បានធ្វើឱ្យក្រុមរបស់លោក Louis van Gaal នាំមុខលើក្រុមអេក្វាឌ័រកាលពីថ្ងៃសុក្រ ប៉ុន្តែកីឡាករ Enner Valencia បានរកបានមួយកម្រិតទៀតនៅដើមតង់ទី២ ដោយភាគីទាំងពីរបានចែកគ្នាម្នាក់១ពិន្ទុ ដូច្នេះហុល្លង់នៅតែមានការងារត្រូវធ្វើ នៅពេលដែលការប្រកួតនៅជុំចុងក្រោយនៃពូលខាងលើ។

 ដូចដែលបានរៀបរាប់រួចក្រុមរបស់លោក Van Gaal នឹងឈានទៅជុំទី១៦ប្រសិនបើពួកគេឈ្នះ ឬស្មើជាមួយកាតា ខណៈដែលការបរាជ័យក៏នឹងធ្វើឱ្យពួកគេមានលក្ខណៈគ្រប់គ្រាន់ផងដែរ នៅពេលដែលអេក្វាឌ័រយកឈ្នះសេណេហ្គាល់។ ហុល្លង់ពិតជាមិនចង់ចាប់យកឱកាសណាមួយនៅពេលនិយាយអំពីវឌ្ឍនភាពរបស់ពួកគេនោះទេ ប៉ុន្តែវានឹងមានការភ្ញាក់ផ្អើលមួយប្រសិនបើពួកគេមិនអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុម។

 ហុល្លង់ធ្លាប់បានបរាជ័យក្នុងវគ្គជម្រុះ World Cup 2018 ប៉ុន្តែពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងទី៣ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ ដូច្នេះវាពិតជាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលឃើញក្រុមនេះឈានទៅប្រកួតយ៉ាងស៊ីជម្រៅក្នុងវគ្គ១៦ក្រុមបន្តទៀត។

 ចំណាត់ថ្នាក់លេខ១ក្នុងពូល A នឹងឃើញពួកគេអាចនឹងប៉ះលេខ២ក្នុងពូល B ដែលនឹងមានទាំងអង់គ្លេស អ៊ីរ៉ង់ អាមេរិក ឬវែលដោយភាគីទាំង៤នៅតែប្រជែងគ្នាដើម្បីឈានទៅជុំបន្ទាប់។ ដោយឡែកកាតាត្រូវបានកាត់ចេញក្នុងវគ្គចែកពូល ដោយប្រទេសម្ចាស់ផ្ទះមួយនេះបានចាញ់ការប្រកួតបើកឆាក២លើកក្នុងការប្រកួតជាមួយអេក្វាឌ័រ និងសេណេហ្គាល់។

 ក្រុមកាតាក្រោមការដឹនាំរបស់លោក Felix Sanchez បានចាប់ផ្តើមយុទ្ធនាការក្នុងពូល A របស់ពួកគេជាមួយនឹងការចាញ់អេក្វាឌ័រ កាលពីថ្ងៃទី២០ ខែវិច្ឆិកា មុនពេលរងបរាជ័យក្នុងលទ្ធផល ក្រោមថ្វីជើងក្រុមសេណេហ្គាល់ក្នុងការប្រកួតជុំទី២កាលពីថ្ងៃសុក្រ។

 កាតាពិតជាមិនដែលជួបជាមួយហុល្លង់ក្នុងការប្រកួតអន្តរជាតិនោះទេ ដូច្នេះពួកគេនឹងបង្កើតប្រវត្តិសាស្ត្របន្ថែមទៀតនៅរាត្រីថ្ងៃអង្គារនេះ ហើយនឹងក្លាយជាសមិទ្ធផលមួយចំនួន ប្រសិនបើពួកគេអាចដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន Al Bayt ក្នុងទីក្រុង Al Khor បាន។

 ចំណែកក្រុមសេណេហ្គាល់ត្រូវតែឈ្នះ ដើម្បីធានាថា ពួកគេទទួលបានកៅអីមួយក្នុងវគ្គ១៦ក្រុមចុងក្រោយ ទោះបីជាលទ្ធផលស្មើអាចគ្រប់គ្រាន់ ប្រសិនបើកាតាយកឈ្នះហូឡង់ដោយគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះ។ ការប្រកួតនេះនឹងឃើញអេក្វាឌ័រឈានទៅវគ្គបន្ត ខណៈដែលពួកគេនៅតែទទួលបានជ័យជម្នះធំគ្រប់គ្រាន់លើសេណេហ្គាល់វិញ។

 អេក្វាឌ័រកំពុងលេងក្នុងការប្រកួតបាល់ទាត់ពិភពលោកលើកទី៤របស់ពួកគេជាមួយនឹងក្តីប្រាថ្នាដើម្បីយកឈ្នះលើទម្រង់លេងដ៏ល្អបំផុតកាលពីមុននៅពេលដែលពួកគេបានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៅប្រទេសអាឡឺម៉ង់កាលពីឆ្នាំ២០០៦។ រីឯក្រុមសេណេហ្គាល់វិញបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៅ World Cup ជាលើកដំបូងកាលពីឆ្នាំ២០០២ ប៉ុន្តែត្រូវបានធ្លាក់ក្នុងវគ្គចែកពូលដោយពិន្ទុដោយស្មើភាពក្នុងការទៅលេងជាលើកទីពីររបស់ពួកគេកាលពីឆ្នាំ២០១៨ នៅពេលដែលពួកគេបានបញ្ចប់កម្រិតជាមួយប្រទេសជប៉ុន។

 សេណេហ្គាល់បានជួបក្រុមនៅអាមេរិកខាងត្បូង២ដងនៅ World Cup ដោយបានស្មើ ជាមួយអ៊ុយរ៉ាហ្គាយកាលពីឆ្នាំ២០០២ ហើយចាញ់កូឡុំប៊ី កាលពីឆ្នាំ២០១៨ ប៉ុន្តែមិនដែលជួបអេក្វាឌ័រទេនៅនៅការប្រកួត World Cup ក្នុងជំនួបមុនៗអេក្វាឌ័រ និងសេណេហ្គាល់ បានជួបគ្នាម្តងរួចមកហើយ នៅពេលពួកគេប្រកួតមិត្តភាព ដោយកាលណោះសេណេហ្គាល់ឈ្នះ ០។ដូច្នេះចាំមើលការប្រកួតនៅរាត្រីនេះអេក្វាឌ័រ ឬសេណេហ្គាល់ជាអ្នកទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុម?

 ការប្រកួតហុល្លង់នឹងកាតានឹងត្រូវប៉ះគ្នានៅវេលាម៉ោង១០យប់ថ្ងៃទីអង្គារនេះ ខណៈដែលសេណេហ្គាល់ប៉ះអេក្វាឌ័រនៅម៉ោងជាមួយគ្នាដដែលនេះ ដើម្បីបញ្ចប់ការប្រកួតជម្រុះក្នុងពូល A (រូបភាព Reuters/dailymail.com/sportsmole.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print