សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ជំងឺកូវីដ-19 និងជំងឺអុតស្វា ក្នុងឃុំស្រឡៅ ស្រុកតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ :  នៅថ្ងៃអង្គារ  ទី​២៩ ខែ​វិច្ឆិកា  ឆ្នាំ​២០២២ នេះ លោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តសាខាកាកបាទក្រ្មហមកម្ពុជា  ខេត្តកំពង់ធំ រួមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា និង មន្ត្រីអនុសាខាស្រុក សហការជាមួយ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មណ្ឌលសុខភាព ស្រុកតាំងគោក  អ្នកស្ម័គ្រចិត្ត កក្រក សរុប២១នាក់ ស្រី៨ នាក់ បានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែត រួមជាមួយការអប់រំផ្សព្វផ្សាយ ស្តីពី វិធីបង្ការការពារការឆ្លងរាលដាលនៃ ជំងឺគ្រុនឈីក គ្រុនឈាម ជំងឺកូវីដ-១៩ និង ជំងឺអុតស្វា តាមរយៈ មីក្រូបំពងសម្លេង ខិត្តប័ណ្ណរូបភាព និងណែនាំផ្ទាល់មាត់ជូនពលរដ្ឋតាមខ្នងផ្ទះ  នៅភូមិចំនួន៣ ក្នុងឃុំស្រឡៅ  ស្រុកតាំងគោក  រួមមាន :

       ១-ភូមិបុស្សល្វា បានចំនួន២៤ ខ្នងផ្ទះ 

       ២- ភូមិស្នួល  បានចំនួន២៨ ខ្នងផ្ទះ

       ៣- ភូមិពភ្លា   បានចំនួន ៣១ ខ្នងផ្ទះ

       

ក្នុងពេលជាមួយនេះផងដែរនៃការចុះអប់រំផ្សព្វផ្សាយ

 លោកស្រីនាយិការងប្រតិបត្តិសាខា ក៏ដូចជា ក្រុមការ

ងារ តែងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ :

       -សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព

  និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័

យ ” ហូបស្អាត ផឹកស្អាត រស់នៅស្អាត” អោយបានខ្ជាប់ខ្ជួន ក្នុងនេះ ត្រូវសម្រាន្តក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋាន ដោយប្រមូល ដុតកំទេចចោល នូវវត្ថុដក់ទឹកទាំងឡាយ មានសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លាញីផង ជាប្រភពចម្លង ជំងឺគ្រុនឈីក គ្រុនឈាម ផង រួមជាមួយ ការដាក់ថ្នាំអាបែត ក្នុងអាង ឬ ពាងទឹក ដែលមានគម្របជិតល្អ ។ 

       – ត្រូវលើកកំពស់ការយល់ដឹង អំពី រោគសញ្ញា និងចូលរួមទប់ស្កាត់ការចម្លងនៃមេរោគអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន តាមរយ: ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬ ក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬ ទឹករងៃ អ្នកផ្ទុកមេរោគ។ 

       – ទន្ទឹមនេះ ក៏សូមបន្តអនុវត្តវិធានសុខាភិបាល

 ” ៣កុំ ៣ការពារ” និង២ ចូលរួម ព្រមទាំងទៅទទួល

ការចាក់វ៉ាក់សាំង បង្ការជំងឺកូវ៏ដ-19 ទាំងដូស មូល

ដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print