ប្រជាកសិករសំណូមពរឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តមេត្តាចុះជួយផ្ដល់នូវបច្ចេកទេសផ្សេងៗពីការធ្វើស្រែប្រាំង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈប្រជាកសិករ​នៅភូមិនាងកេត ឃុំប្ញស្សីក្រោក សំណូមពរសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តមេត្តាចុះជួយផ្ដល់នូវបច្ចេកទេសផ្សេងៗពីការធ្វើស្រែប្រាំង

ក្នុងទិសដៅចូលរួមអនុវត្តគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបន្តជំរុញប្រជាកសិករប្រកបរបរធ្វើស្រែប្រាំងហៅថាបណ្ដេញទឹកនៅ២០២២  លើផ្ទៃដីដែល​មានស្រាប់ក្នុងគោលដៅបង្កើនជាផលិតកម្ម បង្កើនជាការងារ បង្កើនប្រាក់ចំណូល និងបង្កើននាំចេញកសិផល ពិសេសនាំចេញអង្ករទៅបរទេសដើម្បីបង្កើតនូវសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានមួយកម្រិតបន្ថែមទៀត ។

ជាក់ស្ដែង  ប្រជាកសិកររស់នៅភូមិនាងកេត នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី បាននិងកំពុងមមាញឹកធ្វើស្រែប្រដេញទឹកនៅឆ្នាំ២០២២ ដោយពួកគាត់សង្ឃឹមថា និងបានទទួលផលដើម្បីបង្កើនជីវភាពក្នុងគ្រួសារ បើយោងទៅតាមអាកាសធាតុនៅចុងឆ្នាំ២០២២  នេះនៅមានភ្លៀងធ្លាក់ជាអន្លើៗបង្កឲ្យមានទឹកតម្កល់ទុកសម្រាប់ប្រើប្រាស់ អាចនិយាយបានថាជារួមឆ្នាំនេះមិនខ្វល់ពីបញ្ហាខ្វះទឹកនោះឡើយ  ប៉ុន្តែសំខាន់គឺយើងត្រូវរក្សាទឹកទុកកុំឲ្យហូរធ្លាក់ទៅអស់។  ប្រជាកសិករមួយចំនួនបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ ពួកគាត់កំពុងមមាញឹកធ្វើស្រែប្រាំងគឺធ្វើទៅតាមលក្ខណៈបែបធម្មជាតិ  ពុំមាននូវបច្ចេកទេសគ្រប់គ្រាន់នោះទេ ដូចនេះពួកគាត់សំណូមពរសុំឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តមេត្តាចុះជួយផ្ដល់នូវបច្ចេកទេសផ្សេងៗដូចជាការធ្វើដី ប្រើប្រាស់ពូជ  ការប្រើប្រាស់ជី  និងការប្រើប្រាស់ថ្នាំបាញ់។ប្រជាកសិករបានបន្តថា៖  ពួកគាត់បានធ្វើស្រែប្រាំងនៅតំបន់នេះរយៈពេល៧ឆ្នាំមកហើយ  ពុំដែលមាន  មន្ត្រីជំនាញបច្ចេកទេសកសិកម្ម ចុះមកពន្យល់ណែនាំឬផ្ដល់នូវបច្ចេកទេសអ្វីនោះឡើយពួកគាត់ធ្វើទៅតាមបែបលក្ខណៈធម្មជាតិតែប៉ុណ្ណោះ៕វណ្ណា

...

IMG_7836

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print