ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ចុះល្បាតនៅតាមតំបន់ពណ៍ប្រផេះ និងសំណង់មិនរៀបរយ ទាំង១៤ខណ្ឌ ជាក់ស្តែងកម្លាំងយើងបង្ក្រាបករណីគ្រឿងញៀន ២ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ឃាត់មនុស្សសរុប០៩នាក់(ស០១) ក្រាមសថ្លាចំនួន០៣កញ្ចប់ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា គោលដៅទី១៖ នៅចំណុចផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
-ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស
-គ្រឿងញៀន ចំនួន០១កញ្ចប់ថង់តូច
-ដបកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។
ចំណែកគោលដៅទី២៖ នៅចំណុចសាលាយ៉េស៊ូ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ
-ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ (ស០១ន)
-គ្រឿងញៀន ចំនួន០២កញ្ចប់ថង់តូច
-ដបកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងនីតិវិធីច្បាប់៕ ដោយ៖សហការី