ភ្នំពេញ ; នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ក្នុងន័យអប់រំថា “ស្លាប់បន្សល់ទុកនៅកេរ្តិ៍ឈ្មោះ ពេលនៅរស់ត្រូវឱ្យមានប្រយោជន៍”។ នេះជាលើកឡើងដោយ លោក អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកថ្លែងបន្តថា, អត្ថន័យខាងលើ ពិតជាល្អណាស់ សម្រាប់បុគ្គលគ្រប់រូបចងចាំ យកទៅអនុវត្ត ដើម្បីអភិវឌ្ឍខ្លួនឯង និងចូលរួមកសាងប្រទេសជាតិ។
ថ្ងៃស្អែកទី១ ខែធ្នូ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ចំនួន៤៩សព ដែលបានប្រារព្ធពិធីនានានៅប្រទេសវៀតណាម និងរៀបចំដាក់ក្នុងប្រអប់មាសតម្កល់នៅលើរថយន្តកម្ពុជា នឹងដង្ហែនិវត្តន៍មកកាន់ប្រទេសកម្ពុជាយើង ធ្វើការប្រគល់ ទទួលនៅចំណុចព្រំដែនអុិច១៦ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា។
លុះដល់ថ្ងៃទី២ ខែធ្នូ នឹងប្រារព្ធពិធីប្រទានភ្លើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា បន្ទាប់មករើសធាតុដាក់ក្នុងកោដ្ឋ។
សូមបញ្ជាក់ថា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦ បាននឹងកំពុងសាងសង់បន្តនូវសំណង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះក៏មានការសាងសង់មហាចេតិយចំណាយថវិកាប្រមាណជាង៧០មុឺនដុល្លារ ដើម្បីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង៤៩សពនោះផងដែរ ៕
ដោយ : សិលា