នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ដឹកនាំសហការីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ឆាង ដាំ អតីតៈ នាយរងសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ (បច្ចុប្បន្នជាអតីតយុទ្ធជន)

ចែករំលែក៖

ខេត្ត​ព្រះវិហារ៖​ លោកឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២​ បានដឹកនាំសហការី មានមេបញ្ជាការរង នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍ចំណុះទាំង៣ ដើម្បីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ទោ ឆាង ដាំ អតីត នាយរងសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ (បច្ចុប្បន្នជាអតីតយុទ្ធជន) ដែលបានទទួលមរណៈភាពដោយរោគាពាធ នាវេលាម៉ោង៨:០៧ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឧត្តមសេនីយ៍ទោ អ៊ូ ណារិន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់នាយទាហានដ៏ឆ្នើម និងជាយុទ្ធមិត្តដ៏ល្អធ្លាប់ចូលរួមក្នុងសមរភូមិប្រយុទ្ធនាសម័យសង្គ្រាម និងក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី នៃព្រះរាជាណចក្រកម្ពុជា ព្រមទាំងជាសហការីដ៏ស្មោះត្រង់មួយរូបចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានចិត្តគុណធម៌ ប្រកបដោយភាពស្មោះត្រង់ក្នុងការបម្រើការងារនៅក្នុងអង្គភាព។

ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ដឹកនាំសហការី មានមេបញ្ជាការរង នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍ចំណុះទាំង៣ បានគោរពបួងសួងសូមឱ្យវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ឆាង ដាំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

នៅក្នុងពិធីនេះដែរ ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ ក៏បានសំណេះសំណាលជាមួយនិងក្រុមគ្រួសារសព ព្រមទាំងបានជួយឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។

...

លោកស្រី វេង សុខលី ជាភរិយា នៃសព និងបុត្រា បុត្រីព្រមទាំងក្រុមគ្រួសារសពឧត្តមសេនីយ៍ទោ ឆាង ដាំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដឹកនាំសហការី មានមេបញ្ជាការរង នាយទាហាន នាហានរង ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងមេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរយកចិត្តទុកដាក់តាំងពីការជួយឧត្ថម្ភថវិកាក្នុងការព្យាបាលជំងឺនិងការជួយរៀបចំ និងចូលរួមក្នុងពិធីបុណ្យសពបានយ៉ាងសមរម្យនិង មានភាពអធិកអធមផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print