បេក្ខជនដែលបានប្រឡងជាប់ស្ថាពរមកបង្ហាញខ្លួននៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក

ចែករំលែក៖

ភ្នំពេញ : នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញបេក្ខជនដែលបានប្រឡងជាប់ស្ថាពរមកបង្ហាញខ្លួននៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ព្រឹក។
យោងតាមលទ្ធផលនៃការប្រឡងលេខ ៣០៥៤/២២ អគរ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សូមជូនដំណឹងនិងអញ្ជើញបេក្ខជនជាមន្ត្រីរាជការចំនួន ៥០រូប ដែលបានប្រឡងជាប់ស្ថាពរ ចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាសម័យប្រឡងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មកបង្ហាញខ្លួនតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម+

· កាលបរិច្ឆេទ : ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:០០…ព្រឹក

-ទីកន្លែង : អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ( សាលប្រជុំជាន់ទី៩) អគារលេខ ៦៨ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។

នៅពេលមកបង្ហាញខ្លួន បេក្ខជនត្រូវភ្ជាប់មកជាមួយនូវសលាកបត្រឯកត្តជន រួមនឹងអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់មន្ត្រីរាជការ។ ក្នុងករណីបេក្ខជនពុំបានមកបង្ហាញខ្លួនតាមការអញ្ជើញនេះ ដោយគ្មានមូលហេតុ ច្បាស់លាស់ នឹងត្រូវបានចាត់ទុកថាបោះបង់ចោលនូវលទ្ធផលប្រឡងដោយស្វ័យប្រវត្តិ និងគ្មានលក្ខខណ្ឌ។ អាស្រ័យហេតុនេះ សូមបេក្ខជនដែលបានប្រឡងជាប់ស្ថាពរទាំងអស់ ជ្រាបជាព័ត៌មាន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print