លោក ប៉ាន សូរស័ក្តិ ជួបសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារ​ទឹកជំនន់ ចំនួន៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ដោយក៏មានការអញ្ជើញចូលរួមពី លោក គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ, លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកបាធាយ, លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ, លោក ផេង សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ, លោក លោកស្រី គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះ និងជុំវិញស្រុក លោក លោកស្រី ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ផងដែរ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print