សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជិះម៉ូតូឆក់កាបូបស្ត្រីបម្រើការងារនៅសាលាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងសមត្ថកិច្ចនគរបាលក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀងបានធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់)របស់ជនរងគ្រោះដែលបម្រើការងារនៅសាលាខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះកែម សុភា  អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងឈ្មោះរ៉ែន សុខចំរើន ហៅ គង់  អាយុ១៨ឆ្នាំ មុខរបរអ្នកបញ្ជូនជម្ងឺនៅមន្ទីរពេទ្យ មានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាពផងដែរ។

ចំណែកជនរងគ្រោះមានឈ្មោះកៅ ចន្ធី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីសាលាខេត្ត មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្ភារះដែលបាត់បង់រួមមាន ប្រាក់រៀលចំនួន៧៥០,០០០រៀល(ចិតសិបប្រាំម៉ឺនរៀល), ប្រាក់ដុល្លាចំនួន១២០ដុល្លារ(មួយរយម្ភៃដុល្លា) ទូរស័ព្ទម៉ាកអូប៉ូពណ៌ស្លែមួយគ្រឿង, កាតចាក់វ៉ាក់សាំងមួយសន្លឹក។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ១១៣ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) មួយកើតឡើង បង្កដោយជនសង្ស័យមានគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់សេ១២៥ ពណ៌ខ្មៅសេ៊រីឆ្នាំ២០២២ គ្មានស្លាកលេខ ទិសដៅពីលិចទៅកើត ពេលជិះទៅដល់ចណុចផ្លូវជាតិលេខ១១៣ ក៏បានធ្វើសកម្មភាព ឆក់កាបូបប្រាក់ពីជនរងគ្រោះឈ្មោះ កៅ ចន្ធី ភេទស្រី 

បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់នោះ ក៏បានជិះម៉ូតូទៅទិសខាងកើតគេចខ្លួនបាត់ ស្រមោល។

ប្រភពបន្តថាក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀងសហការជាមួយអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូត

ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏បានធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។

នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួក​ខ្លួនពិតជាបានធ្វើសកម្មភាព ប្រាកដមែនដោយឈ្មោះ កែម សុភា ជាអ្នកឌុប ក្រោយមកពួកខ្លួនបានយកប្រាក់ទាំងនោះទៅចាយវាយទាំងអស់។

ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំងពីរនាក់ខាងលើរួចមក សមត្ថកិច្ចក៏បានរាយការណ៍សុំយោបល់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនចាត់ការបន្តតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print