បុរសម្នាក់ខឹងគ្រួសារដុតបំផ្លាញផ្ទះខ្លួនឯងហើយនិងបង្ករបួសស្នាមដល់ប្អូនថ្លៃ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ខឹងសម្បានឹងក្រុមគ្រួសារ ក៏បានដុតបំផ្លិចបំផ្លាញផ្ទះរបស់ខ្លួននិងបង្ករបួសស្នាមដល់ប្អូនថ្លៃ(កាប់និងកាំបិតផ្គាក់) នៅថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០ព្រឹក នៅចំណុចភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនបង្កឈ្មោះ ម៉ៅសុធា ហៅ (អាខ្លី) ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ប្រពន្ធឈ្មោះ រម៉ាស់ សែន មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះ ឈ្មោះ រម៉ាស់ ន្វាន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិចារ៉ាយមានទីលំនៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនបង្កមានទំនាស់ក្នុងក្រុមគ្រួសារ ហើយបានរុះរើផ្ទះនិងយកសាំងដុតផ្ទះរបស់ខ្លួនឯង។ បន្ទាប់មកជនរងគ្រោះត្រូវជាប្អូនថ្លៃ ឃើញមានផ្សែងភ្លើងហុយចេញពីផ្ទះបងរបស់ខ្លួន ក៏បានចូលទៅឃាត់កុំឲ្យដុតផ្ទះ ស្រាប់តែជនបង្កនៅខាងក្នុងបានស្រោចសាំង ហើយយកភ្លើងដុតឆេះ។ បន្ទាប់មកជន រងគ្រោះបានស្ទុះទៅរុញទ្វារផ្ទះបើកបានបន្តិច ជនបង្ករូបនេះបានលើកកាំបិតផ្គាក់ មកកាប់ចំលើក្បាលជនរង គ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ផ្នែកខាងឆ្វេងនៃក្បាល ហើយនិងកាប់ឲ្យរបួសកូនម្រាមដៃខាងឆ្វេងទៀត។

ក្រោយមកអ្នកជិតខាងនាំគ្នាចាប់ឃាត់និងវ៉ៃមកលើជនបង្ក ហើយប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសេសាន។
បន្ទាប់មកក៏បងប្អូនជនរងគ្រោះដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុកបរកែវ។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចំនួន៣នាក់ បានមកចុះអន្តរាគមន៍ឃាត់ ជនបង្កបានបញ្ជូនមមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ដើម្បីព្យាបាលរបួស ដោយសារសាច់ ញាតិជនរងគ្រោះព្រួតគ្នាវ៉ៃ ប៉ុន្តែស្ថាភាពជនបង្កធ្ងន់ធ្ងរពេក ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីជួយសង្រ្គោះ។

...

កម្លាំងប៉ុស្តិ៍សេសានបានរៀបចំឯកសារបញ្ជូនទៅជំនាញនៃអធិការដ្ឋាននគបាលស្រុកអូរយ៉ាដាវ រងចាំជនបង្កចេញពីមន្ទីរពេទ្យនិងចាត់វិធានការទៅតាមនីតិវិធី៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print