នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចជំនាញ បន្តទទួលបណ្តឹង ១៥ថែមទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ២៥នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ សមត្ថកិច្ចជំនាញកម្ពុជាបានទទួលសំណើចំនួន ១៥ករណីបន្ថែមទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេសចំនួន ២៥នាក់​,​ នេះបើ​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៩ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ​។

លោកអ្នកនាំពាក្យ​រូបនេះ​ បានថ្លែងបន្តថា​ ក្នុងសំណើទាំង ១៥ករណី​ខាងលេីនេះ​ គឺស្នើឱ្យសង្រ្គោះជនជាតិចិនចំនួន ៩នាក់, ជនជាតិឥណ្ឌូនេស៉ីចំនួន ៦នាក់ និងវៀតណាម ១០នាក់។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រួម​មានដូចខាងក្រោម​៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៣០ករណី មានមនុស្ស ១,៥៤៨នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម រកឃើញ ៣៣៨សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៧៤៩នាក់, ឃាត់ខ្លួនជនសង្ស័យ ៩០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៥៥ករណី។

សូមជម្រាបជូនថា​ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។

...

គួរបញ្ជាក់ថា​ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print