បន្ទាប់ទទួលបានស្រូវពូជពីសម្ដេចតេជោប្រជាកសិករខេត្តបន្ទាយមានជ័យបង្កបង្កើនផលស្រូវបានជាង១ម៉ឺនហិកតា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រោយទទួលបានស្រូវពូជពីសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាកសិករនៅខេត្តបន្ទាយមានជ័យបង្កបង្កើនផលស្រូវ បានលើផ្ទៃដីជាង១ម៉ឺនហិកតា ដែលពេលនេះស្រូវមានដើមដងលូតលាស់ល្អ ហើយត្រូវបានអភិបាលខេត្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលសៀលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំនៅស្រុកមង្គលបូរី។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា ខេត្តបន្ទាយមានជ័យមានផ្ទៃដីបង្កបង្កើនផលស្រូវ២៦ ម៉ឺនហិកតា ដោយឆ្នាំនេះទឹកភ្លៀងធ្លាក់ដើមដៃច្រើនបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចស្រូវប្រជាកសិករ ៣៩ ០០០ហិកតា(បីម៉ឺនប្រាំបួនពាន់ហិកតា) និងខូច ខាតស្រូវទាំងស្រុងមានផ្ទៃដី២៨ ០០០ហិកតា (ពីរម៉ឺនប្រាំបីពាន់ហិកតា)។

លោកបានបញ្ជាក់ថា ក្រោយទឹកស្រកប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់ស្រូវ ពូជប្រភេទស្រូវមិនប្រកាន់រដូវឬស្រូវរយៈពេលខ្លីមានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែ(IR)ប្រភេទ៥១និង៥៤ មានទម្ងន់ជាង៥០០តោនដែលត្រូវស្តារឡើងវិញលើផ្ទៃដី ៦ ០០០ហិកតា និងប្រជាកសិករដែលមានស្រូវពូជខ្លួន ឯងបានបង្កបង្កើនផលរហូតពេលនេះបានជាង១ម៉ឺនហិកតា។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមបានបញ្ជាក់ថា នៅឆ្នាំ២០២២នេះក្រោយពីទឹកជំនន់លិចលង់ស្រូវប្រជាកសិករហើយត្រូវបានស្តារឡើងវិញដែលបានបង្កបង្កើនផលបានប្រមាណ៩០ ភាគរយហើយមានដូចជា ស្រុកមង្គលបូរី,ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណអាចថារយៈពេលកន្លះខែទៀតរួចរាល់ទាំងអស់និងរយៈពេល២ទៅ៣ខែទៀតត្រូវបានប្រមូលផលហើយឆ្នាំនេះបញ្ហាទឹកសម្រាប់បង្កបង្កើន ផលស្រូវដូចជាគ្រប់គ្រាន់ហើយសង្ឃឹមថាប្រជាកសិករនឹងមានការយោគយល់គ្នាកុំដណ្តើមទឹកគ្នា។

...

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ក្រោយចុះពិនិត្យមើលសកម្មភាពប្រជាកសិករដែលបង្ក បង្កើនផលស្រូវក្រោយទទួលស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រកម្ពុជានៅស្រុកមង្គលបូរីបានបង្កបង្កើន ផលស្រូវមិនប្រកាន់រដូវ ឬស្រូវស្រាល ស្ទើរតែរួចរាល់អស់ហើយមាននៅសល់បន្តិចបន្តួច ដែលទឹកមិនទាន់ស្រកអស់ដែលកំពុងបង្កបង្កើនផលជាបណ្តើរៗឃើញ ថាការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករទទួលបានដើមដងល្អដែលជាការណែនាំ និងបណ្តុះបណ្តាលពីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print