សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារលិខិតអបអរសាទរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមេដាយមាសអនុស្សាវរីយ៍ មហាកំពែង (Great Wall Commemorative Medal)

ចែករំលែក៖

ភ្នំពេញ : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមេដាយមាសអនុស្សាវរីយ៍ មហាកំពែង (Great Wall Commemorative Medal) ពី រដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «ការប្រគល់គ្រឿងឥស្សរិយយស មេដាយមាសអនុស្សាវរីយ៍ មហាកំពែង (Great Wall Commemorative Medal) ក្នុងឱកាសនៃការប្រារព្ធពិធី វេទិកាសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី៦ ឬ ហៅថា វេទិកា “លានស៊ីនកាង” (Liangyungang) ពី រដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន គឺពិតជាការគូសបញ្ជាក់ពីការទទួលស្គាល់នូវស្នាដៃដ៏វិសេសវិសាល របស់ សម្តេចក្រឡាហោម ដែលបានខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ ក្នុងបេសកកម្មសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលមានបំណងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើសផ្សេងៗទទួលបានជោគជ័យជាបន្តបន្ទាប់។ ជាពិសេស ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងក្នុងប្រទេស និងថ្នាក់តំបន់ ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។»

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ ជូន សម្ដេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចក្រឡាហោម ស ខេង ៖

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print