មន្រ្តីជាន់ខ្ពស់ក្រសួង​កសិកម្ម​ ការចុះពិនិត្យតាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ យោង​តាមប្រភពព័ត៍មានពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ នៅព្រឹកថ្ងៃសុក្រទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក ឃី​ កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយតំណាងអគ្គនាយកដ្ឋាកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញនេះ​ បានបន្តដំណើរចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលបានពិនិត្យឃើញថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលផលស្រូវកណ្តាលអនុវត្តបាន៨៦% នៃផ្ទៃដីសរុបចំនួន ១០៨,៦២២ហិកតា។ ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធកន្លងមក ប្រជាកសិករមានសេចក្តីរីករាយដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពួកគាត់ជាពិសេសការរក្សាបាននៅស្ថេរភាពតម្លៃស្រូវ។

...

ក្រសួង​កសិកម្ម​ បានឱ្យដឹងទៀតថា​ ជាសំណូមពរប្រជាកសិករបានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យ និងដាក់ចេញនៅវិធានការតម្លៃស្រូវឱ្យបានមុនរដូវច្រូតកាត់ ហើយសំណូមពរឱ្យក្រសួងពិនិត្យលទ្ធិភាពផលិតនូវពូជស្រូវសុទ្ធល្អ ដើម្បីចែកចាយដល់ប្រជាកសិករយកទៅធ្វើការដាំដុះឱ្យទទួលបានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ និងទទួលប្រាក់ចំណូលខ្ពស់ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print