ភ្នំពេញ : នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ថវិកាសរុបចំនួន ១៧១,៦៤១ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមេត្តយ្យសិក្សា១ខ្នង ២បន្ទប់ នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ នៅអនុវិទ្យាល័យតានី ក្នុងខេត្តកោះកុង។
ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបន្តថា, នៅថ្ងៃទី០១ ខែធ្នូ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងមកពីស្ថាប័នទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ ៕
...
ដោយ : សិលា