ឃាត់ខ្លួនជនជាតិវៀតណាម​ និងខ្មែរ​ ៥នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ បានបេីកប្រតិបត្តិការបង្ក្រាប​ចុះបង្រ្កាប​ ​និងឃាត់ខ្លួន​មនុស្សប្រុសស្រីចំនួន​ ៥នាក់​ ក្នុងនោះមានជនជាតិវៀតណាម​ និងខ្មែរ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។ នេះបេី​គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ​។

របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យទាំង៥នាក់រួមមាន៖​ ទី១៖ ឈ្មោះ សរិទ្ធ ឧត្តមមិនា អាយុ១៩ឆ្នាំ,​ ទី២៖ ឈ្មោះ រី រ៉ាដូ អាយុ១៩ឆ្នាំ,​ ទី៣៖ ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ,ទី៤៖ ឈ្មោះ VUONG DINH NHAM ANH ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម​ និងទី៥៖ ឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។

ដោយ​ឡែក​វត្ថុតាងចាប់យករួមមាន៖​ កញ្ឆាក្រៀមចំនួន ៨១ កញ្ចប់
,ថ្នាំញៀនកញ្ចប់ទំពាំងបាយជូពណ៌ខៀវ ៥០ កញ្ចប់​ ,ថ្នាំញៀនកញ្ចប់សញ្ញាម្កុជពណ៌ឈាមជ្រូក ៤៧ កញ្ចប់​ ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥ កញ្ចប់​ ,ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤ កញ្ចប់​ ,ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩ កញ្ចប់​ ,ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៨០៧ គ្រាប់​ ,ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ៦៤៥ គ្រាប់​ ,ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកចំនួន ៨៩ គ្រាប់,ថ្នាំគ្រាប់ពណ៌លឿងចំនួន ០៣ គ្រាប់​ ,ទូរសព្ទដៃចំនួន ៩ គ្រឿង​ ,ជញ្ជីងថ្លឹងចំនួន ៨ គ្រឿង​ ,សម្ភារវិច្ចខ្ចប់មួយចំនួន​ ,លិខិតឆ្លងដែនចំនួន ១​ ,កាតមួយចំនួន ,ម៉ូតូចំនួន ០១ គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យទាំង​ ៥នាក់​ខាងលេីនេះ​កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print