ខេត្តកំពង់ស្ពឺ ៖ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក្តិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកំលាំមូលដ្ឋានក្រុងច្បាមន និងបានការសម្របសម្រួលពី លោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និង លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។
កម្លាំងសមត្ថកិច្វក៏បានធ្វើការចាប់ខ្លួនឈ្មោះ តាន់ ណៃ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រPark Handbag (Cambodia) នៅចំណុចភូមិ ព្រីង ឃុំរលាំងគ្រើល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៩/២២ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកែប ។
បច្ចុប្បន្នបានប្រគល់អោយកម្លាំង ជំនាញកងរាជអាវុធហត្ថខេត្តកែបដើម្បីបន្តនិតិវិធី ៕
ដោយ : សហការី