ភ្នំពេញៈ នៅថ្ងៃទី០២ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧និង ៣០ នាទីល្ងាច កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរអោយខុសច្បាប់នូវសារធាតុញៀននៅចំណុច សំណង់មិនរាបរយ ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ។
១/ឈ្មោះ ស៉ឹម ស្រីពៅ ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ធម្មជាតិ ឃុំ ស្រអែម ស្រុក ជាំសាន្ត ខេត្ត ព្រះវិហារ មុខរបរ មិនពិតប្រាកដ ។
២/ឈ្មោះ នង រិទ្ធី ភេទ ប្រុស អាយុ ៣៩ឆ្នាំមានទីលំនៅ សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករ។
– សម្ភារ:ដកហូត:
-ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់។
(ក្រាមសថ្លាសង្ស័យជាគ្រឿងញៀន០៣កញ្ចប់ជារបស់ឈ្មោះ ស៉ឹម ស្រីពៅ)
(ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ជារបស់ឈ្មោះ នង រិទ្ធី) ។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយ៖ ជីណា