លោក ស ថេត អញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ដែលកំពុងមានការខ្វះខាតផ្នែកជីវភាពខ្លាំង ចំនួន ១៣គ្រួសារ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ លោក ស ថេត ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ដែលកំពុងមានការខ្វះខាតផ្នែកជីវភាពខ្លាំង ចំនួន ១៣គ្រួសារ ដែលរស់នៅសង្កាត់បឹងទំពុន១ ។

អាជ្ញាធរ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានលើកឡើងថា, សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់លោក ស ថេត ដោយលោក តែងតែឆ្លៀតពេលដេីម្បីចុះសួរសុខទុក្ខ និងផ្តល់អំណោយជាប្រចាំដល់ពលរដ្ឋទីទាល់ក្រខ្លាំង ។

ក្រៅពីនោះ លោក ស ថេត ក៏បានឆ្លៀតពេលជួបសំណេះសំណាល និងផ្តល់មតិណែនាំល្អៗ ដល់ប្រធានគណបក្សសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជន នៅទីស្នាក់ការសង្កាត់បឹងទំពុន១ ជាមួយនោះដែរឯកឧត្តម បានអញ្ជេីញចូលរួមបុណ្យសពរបស់សមាជិកបក្សសង្កាត់បឹងទំពុន១ ចូលបញ្ច័យបុណ្យផងដែរ និងក៏បានចុះសួរសុខទុក្ខ និងផ្តល់ជាថវិកាដល់លោកប្រធានភូមិចំរេីនផល៤ ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ ទុកសម្រាប់ដោះស្រាយព្យាបាលជំងឺផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print