ភ្នំពេញ : នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ពី ភេរោមចម្រុះ (ឈ្មោះអង់គ្លេស៖ Hairy-nosed Otter ឈ្មោះវិទ្យាសាស្រ្ត៖ Lutra sumatrana)៖ ភេរោមច្រមុះជាប្រភេទដែលមានទំហំតូចជាងភេខ្លួនរលោង និងភេក្បាលសំប៉ែត ហើយមានរោមនៅនឹងចុងច្រមុះ និងកន្ទុយរាងមូល។
ក្រសួងបរិស្ថាន បានប្រាប់លើផេកផ្លូវការបន្តថា, ភេរោមច្រមុះចូលចិត្តរស់នៅតាមតំបន់ដីសើម ព្រៃកោងកាង ព្រៃស្មាច់ ព្រៃវាលភក់ និងតំបន់ដីសើមលិចទឹក។
សូមបញ្ជាក់ថា, តាមរយៈការសិក្សាកន្លងមក ភេរោមច្រមុះបានបង្ហាញវត្តមាននៅព្រែកពាក់កន្ទេល (ខេត្តបាត់ដំបង) បឹងឆ្មារ (ខេត្តកំពង់ធំ) ខេត្តមណ្ឌលគិរី និងតំបន់ឆ្នេរជុំវិញស្រែអំបិល (ខេត្តកោះកុង)។ ភេរោមច្រមុះស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ។ ភេរោមច្រមុះ (Hairy-nosed Otter) ៕
...
ដោយ : សហការី