សមត្ថកិច្ចបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការខេត្តស្វាយរៀងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) 

ចែករំលែក៖

ខេត្តស្វាយរៀង: យោងតាមលោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២២នេះថា សង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តស្វាយរៀងចាត់ការតាមច្បាប់ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។
លោកបន្តថា ជនសង្ស័យទាំងនោះមានទី១-ឈ្មោះ ត.ស.ភ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី២-ឈ្មោះ ផ.រ.ឆ.ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ជនសង្ស័យទី៣-ឈ្មោះ ខ.គ.ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ជនសង្ស័យទី៤-ឈ្មោះ ព.ស.ជ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងជនសង្ស័យទី៥-ឈ្មោះ ព.ស.ណ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាននិងពាក្យបណ្ដឹងថា មានករណីលួចមានស្ថាន ទម្ងន់ទោស (ឆក់កាបូប)រួចមក ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ធ្វើការបង្រ្កាបបានជនសង្ស័យទាំង៥នាក់នាំយកមកសាកសួរ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា ខ្លួន ពិតជាបានប្រព្រឹត្តបទល្មើសខាងលើប្រាកដមែន៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print