ភ្នំពេញ : បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ស្ពានដែកបេឡេ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។
សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ ! នេះជាការបញ្ជាក់អោយដឹងពី អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃនេះ ។ កន្លងទៅមានស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន បាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច និងពិតជាប់ជាមួយសសរស្ពានតែម្តង។ មិនទាន់បញ្ជាក់អោយដឹងថា, ស្រឡង់នេះជារបស់ក្រុមហ៊ុនមួយណានៅឡើយទេ។
ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកធ្វើចរាចរណ៍លើស្ពានបាឡេ ក្រុងរណបជ្រោយចង្វារ ក្រោយស្រឡង់ដឹកខ្សាច់បុក បណ្តាលអោយខូចខាតទ្រព្យសម្បត្តិរបស់់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអនុគ្រោះបាន។
សូមជម្រាបជូនថា, ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។
ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន ៕
ដោយ : សិលា