អវកាសយានិកចិនបីនាក់ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព

ចែករំលែក៖

សមាជិកអវកាសយានិកបីនាក់នៃយានអវកាស Shenzhou 14 បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពបន្ទាប់ពីធ្វើការរយៈពេល ៦ ខែនៅក្នុងគន្លងតារាវិថី ដែលជាការកត់សម្គាល់មួយនៃបេសកកម្មចុងក្រោយនៃដំណាក់កាលសាងសង់ស្ថានីយអវកាស Tiangong របស់ចិន។

យោងតាមព័ត៌មានពីការិយាល័យវិស្វកម្មយានអវកាសចិនបានឱ្យដឹងថា នៅវេលាម៉ោង ២០និង៩នាទីថ្ងៃទី៤ ខែធ្នូ (ម៉ោងក្នុងតំបន់) ការវិលត្រលប់មកផែនដីវិញនៃយានអវកាសមនុស្សយន្ត Shenzhou 14 បានចុះចតដោយសុវត្ថិភាពនៅតំបន់ Dongfeng Landing Zone ភាគខាងជើងប្រទេសចិន។
អវកាសយានិកចិនត្រឡប់មកផែនដីវិញដោយជោគជ័យ ក្រោយពីបំពេញបេសកកម្មរយៈពេលប្រាំមួយខែឯនៅស្ថានីយអវកាសចិន ។ អវកាសយានិកទាំងបីនាក់ គឺមេបញ្ជាការ Chen Dong និងសហការី លោក Liu Yang និងលោក Cai Xuzhe ដែលត្រួតពិនិត្យមើលលើដំណាក់កាលចុងក្រោយនៃការសាងសង់ស្ថានីយអវកាសដែលត្រូវបានបញ្ចប់ក្នុងខែវិច្ឆិកាបាននិយាយថា ពួកគេសុខសប្បាយជាទេ បន្ទាប់ពីបានចុះចតមកដល់ផែនដីវិញ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា យានអវកាសបានចុះចតនៅទីតាំង Dongfeng ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីភាគខាងជើងប្រទេសចិន នៅវេលាម៉ោង ៨យប់ (ម៉ោងក្នុងតំបន់) ហើយបុគ្គលិកទីភ្នាក់ងារអវកាសបានប្រកាសថា បេសកកម្មដែលបានចាប់ផ្តើមនៅថ្ងៃទី៥ ខែមិថុនា គឺទទួលបានជោគជ័យទាំងស្រុង។
ស្ថានីយអវកាសនេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងកម្មវិធីអវកាសដែលមានមនុស្ស ក្នុងរយៈពេលបីទសវត្សរ៍របស់ប្រទេសចិន ដែលត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ១៩៩២ ហើយវាក៏ជាការចាប់ផ្តើមនៃការស្នាក់នៅអចិន្ត្រៃយ៍របស់ចិននៅក្នុងលំហផងដែរ។
ការសាងសង់ស្ថានីយនេះបានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំមុន ជាមួយនឹងការចាប់ផ្តើមបាញ់បង្ហោះម៉ូឌុលដំបូងនិងធំបំផុតក្នុងចំណោមម៉ូឌុលទាំងបីរបស់ខ្លួន គឺ Tianhe ដែលជាកន្លែងរស់នៅរបស់អ្នកអវកាសយានិកមកទស្សនា។
ប្រទេសចិនបានសាងសង់ស្ថានីយផ្ទាល់ខ្លួន បន្ទាប់ពីវាត្រូវបានដកចេញពីស្ថានីយអវកាសអន្តរជាតិ ដោយសារតែការជំទាស់របស់សហរដ្ឋអាមេរិកលើទំនាក់ទំនងជិតស្និទ្ធរបស់កម្មវិធីអវកាសចិន ជាមួយកងទ័ពរំដោះប្រជាជនដែលជាស្លាបយោធា នៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច៕ ដោយធីរីណា


...

រូប​ថត​ : space.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print