អភិបាលខេត្ត​កំពង់ស្ពឺ​៖​ រង្វាន់នៅតែមានសម្រាប់សិស្សនិទ្ទេសA ប៉ុន្តែ​ចំពោះវត្ថុសម្រាប់លើកទឹកចិត្តនិទ្ទេសA សុំលាក់សិន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ សូមជូនពរក្មួយៗទាំងអស់ ទទួលបានជោគជ័យក្នុងការប្រលងគ្រប់ៗគ្នា!

លោក​ វ៉ី​ សំណាង​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ រង្វាន់នៅតែមានសម្រាប់សិស្សនិទ្ទេសA ។ ( ចំពោះវត្ថុសម្រាប់លើកទឹកចិត្តនិទ្ទេសA សុំលាក់សិន )។

លោកអភិបាលខេត្ត​ បានបញ្ជាក់ទៀតថា​ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ សម័យប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺយើងមានមណ្ឌលប្រឡងចំនួន១១ មានបន្ទប់ចំនួន១៨៧ និងមានសិស្សចំនួន៤៦២៨នាក់ ( ស្រី២៥០២នាក់ )។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។

ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

...

សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបនេះតែម្តង ជាហេតុធ្វើឱ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print