មន្រ្តីជាន់ខ្ពស់ក្រសួង​បរិស្ថាន​៖​ ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ ក្បាលក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ ក្បាលក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២២។

លោកអ្នកនាំពាក្យ​រូបនេះ​ បានថ្លែងបន្តថា​ យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ វត្ដមាន​ស្វាព្រាម​នេះ​ភាគច្រើន​មាន​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ​កម្ពុជា ដូចជា​ដែនជម្រក​សត្វព្រៃ​កែវសីមា លំផាត់ និង​ស្រែពក​។ ពួកវា​ចូលចិត្ដ​រស់នៅ​តាម​តំបន់​ទន្លេ និង​ព្រែក ដូចជា​ទន្លេ​សេកុង និង​ស្រែពក​ជាដើម​។ មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ផ្សេងៗ​របស់​ស្វាព្រាម​នេះ​គឺ​វា​ជា​សត្វ​ស៊ី​ផ្លែឈើ ស្លឹកឈើ​។ ដូច្នេះ​វា​គឺជា​ភ្នាក់ងារ​១ ​ក្នុង​ការនាំ​គ្រាប់ពូជ​រុក្ខជាតិ​ពី​ ១ ​កន្លែង​ទៅ​១ ​កន្លែង​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ដើម្បី​អាចឱ្យ​រុក្ខជាតិ ព្រៃឈើ​អាច​បន្ត​ដុះ​លូតលាស់​បាន​។

សូមជម្រាបថា​ ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានសម្បុរខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងព័ណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វា​តូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។

...

សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង តំបន់ព្រៃលិចទឹក។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print