ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាល ស្រុករមាសហែក ណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុងល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយហើយចំពោះអ្នកម៉ៅការផ្លូវចាក់បេតុងនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេស។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានស្ថាបនាសាងសង់ផ្លូវចាក់បេតុងសសៃដែកប្រវែង៥៣០ម៉ែត្រ ស្ថិតនៅភូមិធ្នង់ និងបើកវេទិការសាធារណ:ដល់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិធ្នង់និង ភូមិឃុំតាមិញ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុកលោកនាយករដ្ឋបាលស្រុក លោកមេឃុំស្មៀនឃុំនិងអាជ្ញាធរដែលពាក់ពន្ធ័និង១៣៥នាក់ស្រី៨៥នាក់។
លោក បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងប្រវែង៥៣០នាក់ទទឹង៥ម៉ែត្រ កំរាស់០,១៥ម៉ែត្រដែលជាគម្រោងអភិវឌ្ឃន៏របស់រដ្ឋបាលឃុំក្រសាំង ឆ្នាំ២០២២នៅក្នុងភូមិធ្នង់ នាពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុករមាសហែក ជានិច្ចជាកាល នៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរទៅមកនៅពេលពិបាក ជាពិសេសសូមអគុណសន្តិភាព មានសុខសន្តិភាព ទើបមានអ្វីៗនាថ្ងៃនេះ ម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ដូចជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោកសៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលតែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់ទៅត្រូវមាន ផ្លូវ ទឹកភ្លើងដល់ទីនោះ។
លោកបានថ្លែងបន្តថា មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន។
លោកបានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវចាក់បេតុង ល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយ ហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គួរតែណែនាំដល់ម្ចាស់អាជីវកម្មដឹកដីលក់ កុំឲ្យដឹកហួសការកំណត់ នាំឲ្យខូចខាតផ្លូវរបស់រដ្ឋគិតតែផលប្រយោជន៍ខ្លួនឯងពិសេស
សូមឲ្យបងប្អូនចូលរួម ថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នានិងចូលរួមចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញព្រមទាំងអញ្ជើញចុះឈ្មោះនិងពិនិត្យមើលឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ សុថាន