តារាកំប្លែងវ័យចំណាស់ លោកតា សង់ ស៊ីស ឡើងសម្ពាធឈាមខ្ពស់កំពុសង្គ្រោះក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ តារាកំប្លែងវ័យចំណាស់ដ៏ល្បីមួយរូប គឺលោកតា សង់ ស៊ីស កំពុងមានជំងឺជាទម្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនអង្គរធំកាលពីព្រឹកថ្ងៃទី៣១ ឧសភា ២០១៦ ម្សិលមិញនេះ ដោយគ្រូពេទ្យនិយាយថា លោកតាសង់ស៊ីស ឡើងសម្ពាធឈាមខ្ពស់ កម្រើកខ្លួនមិនបាន ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារលោកតា សង់ ស៊ីសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៦ លោកតាក្រោកពីដំណេកមិនរួច និងបាត់មាត់បាត់ក ទើបក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន អង្គរធំ បន្ទប់លេខ២០៨ ជាន់ទី២ហើយពេលទៅដល់គ្រូពេទ្យវាស់សម្ពាធឈាមឃើញឡើងរហូតដល់២១ ។ គ្រូពេទ្យបាននិយាយថា លោកតាសង់ស៊ីស ត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្គ្រោះជាង៤ម៉ោងទើបអាការៈជំងឺរបស់លោក បានធូរស្រាលបន្តិច។ ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ក្រុមគ្រួសារថា គ្រូពេទ្យត្រូវឱ្យលោកតាសម្រាក ដើម្បីតាមដានជំងឺទៀត ខណៈដែលដៃជើងរបស់លោកមិនទាន់អាចកម្រើកបាននិងមិនទាន់មានកម្លាំងនៅឡើយនោះ ៕

106

ដោយ៖ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print