លោកស្រី ម៉ែន នារីសោភ័គ និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការ ផ្តល់ជូនសមាគមរស្មីកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ១ មិថុនា និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការ ៥លានរៀលផ្តល់ជូនសមាគមរស្មីកុមារកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

បន្ថែមលើអំណោយសម្រាប់ឧបត្ថមដល់សមាគមកាកបាទក្រហមកម្ពុជា ក៏បានចាត់ចែងថវិកាមួយចំនួនផ្តល់ជូនបុគ្គលិកផ្ទាល់ដៃ ដល់លោកគ្រូ អ្នកគ្រូ ២០នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងសិស្សជាង១០០នាក់ ម្នាក់ៗទទួលបានថវិកា ២០,០០០រៀល និងផ្តល់អាហារមួយពេលយ៉ាងឈ្ងុយឆ្ងាញ់ពិសារផងដែរ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print