​ក្មេង​ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ដោយសារ​ម្ចាស់​ត្រាក់ទ័រ​ទម្លាក់​ផាល​លើ​

ចែករំលែក៖

​ខេត្តបន្ទាយ​មាន​ជ័​យ៖​ ក្មេង​ស្រី​ម្នាក់​នៅ​ពីក្រោម​ផាល​ត្រាក់ទ័រ​ ម្ចាស់​មិនឃើញ​ ទម្លាក់​ផាល​លើ​សង្កត់​ចំ​ក្បាល​ស្លាប់​ ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ កាលពី​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ក្នុងភូមិ​ត្រ​បាំង​ធ្លក​ ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​

​ក្មេង​ស្រ​រង​គ្រោះ​មានឈ្មោះ​ ភ​ក្រ​ សុ​ផា​រី​ រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ មុន​កើតហេតុ​ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរទៅ​លេង​ខាងក្រោយ​ ខាងក្រោម​ផាល​ត្រាក់ទ័រ​ ដោយ​អ្នកបើកបរ​ត្រាកទ័រ​មានឈ្មោះ​ ធឿ​ន​ ជឿន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ថ្មី​ ឃុំ​គំរូ​ ស្រុក​ថ្មពួក​ បាន​លើង​ទៅ​បញ្ជា​ត្រាក់ទ័រ​ម៉ាក​គូ​បូ​តា​ ពណ៌​ក្រហម​ ថយក្រោយ​ដើម្បី​បំពាក់​ផាល​ទៅ​ភ្ជួរ​ដី​ ដោយ​មិន​បានឃើញ​ក្មេង​រង​គ្រោះ​ នៅ​ពីក្រោយ​ ក៏​ទម្លាក់​ ផាល​ចុះ​ក្រោម​ សង្កត់​ចំ​ក្មេង​បណ្ដាល​ឲ្យ​បែកក្បាល​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ ។​

​ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ បាន​កសាង​សំណុំរឿង​ម្ចាស់​ត្រាកទ័រ​បង្ក​តែ​ប៉ុណ្ណោះ​ មិន​បាន​ឃាត់ខ្លួន​ឡើយ​ដោយ​បាន​អះអាង​ថា​ ម្ដាយ​ក្មេង​រង​គ្រោះ​ជាមួយ​ម្ចាស់​ត្រាកទ័រ​ជា​សាច់​ញាត​នឹង​ នឹង​ម្ដាយ​រង​គ្រោះ​ មិន​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ​ ។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​ សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក​ ហាក់បីដូចជា​មាន​ចេតនា​ លាក់បាំង​រឿង​ក្នុង​មូលដ្ឋាន​ គ្រាន់តែ​ករណី​ត្រាក់ទ័រ​មួយ​គ្រឿង​ បាន​ថយក្រោយ​ កិន​បុរស​ម្នាក់​ស្លាប់​ ក៏​អធិការ​ស្រុក​មិន​បាន​ប្រាប់​កំណត់ហេតុ​ដែរ​ ដោយ​ឲ្យ​សុំ​លោកស្នងការ​ខេត្ត​ទៅ​វិញ​ ។​

​ចំណែក​សព​ក្មេង​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​ ៕​

 

ដោយ៖ វ​ណ្ណា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print