លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមិន

ចែករំលែក៖

ភ្នំពេញ : លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោក  ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:១៣នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅទីក្រុងសៀងហៃ ប្រទេសចិន។

«មរណភាពរបស់លោលអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យ របស់មិត្តចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជន និងប្រទេសចិន។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក ប្រទេសចិនទទួលការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន បានទទួលអធិបតេយ្យភាពហុងកុងត្រឡប់មកវិញ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង និងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការ។ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់លោក អតីតប្រធានាធិបតី មិនត្រឹមតែផ្តល់ជាគម្រូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រឡាញ់ពីប្រជាជនក្នុងបណ្តាប្រទេសនានា នៅលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។  លោក ជាំង ជឺមីន គឺជាមិត្តដ៏ល្អរបស់កម្ពុជាដែលបានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ និងបានផ្តល់សារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។» ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print