ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅលើសកលលោក មានករណីជំងឺកូវីដ-១៩ ចំនួនជាង ៦៤០,៣៩៥,៦៥១នាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ៦,៦១៨,៥៧៩នាក់ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រងបានល្អប្រសើរ ក្នុងនោះការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលបានធ្វើឱ្យមានការបើកដំណើរ ការប្រទេសឡើងវិញនៅក្នុងប្រក្រតីភាពថ្មី ហើយបងប្អូនប្រជាពលរដ្ឋយើងអាចធ្វើដំណើរកំសាន្ត ជាពិសេសនាអំឡុងពេល បុណ្យណូអែល និងចូលឆ្នាំថ្មីសកល២០២៣ខាងមុខនេះ ហើយបងប្អូនមួយចំនួនទៀតក៏បានគ្រោងធ្វើដំណើរកំសាន្តនាចុង ឆ្នាំ២០២២នេះផងដែរ។ វីរុសកូវីដ-១៩ ជាវីរុសអត់ស្រមោល ដែលយើង មិនអាចមើលវាឃើញនឹងភ្នែក ហើយវាក៏នៅមិន ទាន់ទៅណាឆ្ងាយពីយើងនៅឡើយដែរ។ ជាក់ស្តែង នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្ដាប្រទេសនៅក្នុង តំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីបន្តនិរន្តរ៍ ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាព និងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩នៅក្នុងគ្រួសារ និងសហគមន៍ ដោយបន្តអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ-១៩ ប្រកបដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ ។ ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងត្រូវបន្តអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗ ដូចខាងក្រោម៖
១. លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩
ក្រសួងសុខាភិបានសូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ ! អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែលមានរោគ សញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុង ករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់។ ២បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ត្រូវអនុវត្តដូចតទៅ៖
-សូមជ្រើសរើសនូវដំណើរកំសាន្ត ដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តាហានិភ័យក្នុងការចម្លងវីរុស កូវីដ-១៩
-សូមលើកទឹកចិត្តជ្រើសរើសយកការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួប ជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថាការធ្វើដំណើរនោះ ប្រកបដោយសុវត្ថិភាពពីការចម្លងវីរុសកូវីដ-១៩ ឬពីជំងឺឆ្លងផ្សេងៗ និងអនុវត្តន៍វិធីការពារខ្លួនគឺ “៣ការពារ និង ៣កុំ” ក្នុងអំឡុងពេលមានការធ្វើដំណើររួមគ្នា ការបរិភោគអាហារ ឬច្រៀងរាំរួមគ្នាជាដើម។
ការជួបជុំគ្នាច្រើនជាកត្តាហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ទោះបីជាអ្នកគិតថាសុទ្ធតែបងប្អូនបង្កើត បងប្អូន ជីដូនមួយ ជីទួតមួយ ក្មួយៗ អ៊ុំ ពូ មីង ដែលជាសាច់ញាតិក៏ដោយ ពីព្រោះយើងមិនដឹងថាបុគ្គលណាម្នាក់បាន ទៅប៉ះពាល់ ឬមានវីរុសកូវីដ-១៩ ឬមានជំងឺឆ្លងផ្សេងៗ នោះទេ ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមចូលរួម ជំរុញ ក្រើនរំលឹក និងតាមដានដាស់តឿន បុគ្គលខ្លួនឯង សមាជិកគ្រួសារ សាច់ញាតិ អ្នកជិតខាងអ្នកភូមិជាមួយ និងសហគមន៍ជាមួយ ឱ្យអនុវត្តជាប្រចាំថ្ងៃ ឱ្យបានខ្ជាប់ខ្ជួននូវ “៣ការពារ និង៣កុំ” ត្រូវយកទៅតាមខ្លួនជាប់ជានិច្ចនូវទឹកអាល់កុល ឬដែលសម្រាប់លាងដៃ និងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុលលាងដៃ ឬដែល ឱ្យបានញឹកញាប់ និងជាប្រចាំ។
ត្រូវពាក់ម៉ាស់ជាប់ជានិច្ច និងពាក់ឱ្យបានត្រឹមត្រូវ ត្រូវខ្ទប់ម៉ាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោល ក្នុងធុងសម្រាប់បិទជិតត្រូវធ្វើដំណើរត្រលប់មកគេហដ្ឋានវិញភ្លាមបើមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ រួចទៅស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬ មន្ទីរពេទ្យរដ្ឋ ត្រូវជៀសវាង ការខាកស្តោះពាសវាលពាសកាល ត្រូវរក្សាគម្លាតសុវត្តិភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត យ៉ាងតិចមួយម៉ែត្រកន្លះ នៅពេលឈរ អង្គុយ ឈរ រងចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ ដូចជាកន្លែងធ្វើការ កន្លែងសាធារណៈ ភោជនីយដ្ឋាន អាហារដ្ឋាន
ទីកន្លែងកំសាន្តលំហែកាយ ឬទីកន្លែងទេសចរនានា អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ ជាដើម មិនត្រូវចូលរួមធ្វើដំណើរដែលមានមនុស្សច្រើនពេក បើមិនមានការចាំបាច់បំផុតនោះ ត្រូវតែមានការ អនុវត្តន៍កិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមានអ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ .
បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ បន្តចៀសផុតពីគ្រោះ មហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។
៣.ជ្រើសរើសមធ្យោបាយដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និងចៀសវាងគ្រោះថ្នាក់ចរាចរ ៖
កាត់បន្ថយការប្រើប្រាស់មធ្យោបាយ ដែលមានផ្ទុកមនុស្សច្រើនពេក
បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកអាល់កុលដែលសម្រាប់លាងដៃបចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពសម្រាប់អ្នកបើកបរ ត្រូវ ៖ បើកបង្អួចរថយន្ត ឱ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក
លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ និងច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុនៃវីរុស
ផ្ដាសាយផ្សេងៗ រួមទាំងវីរុសកូវីដ-១៩ ផងដែរ ត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ ជូតអាល់កុលនៅតាមធ្នាក់កៅអី និងកន្លែងដែលមនុស្សបានប៉ះពាល់
– ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬអាល់កុលដែលលាងដៃ ឲ្យអ្នកដំណើរលាងដៃ មុនពេលឡើងលើរថយន្ត – ចំពោះអ្នកបើកបររថយន្ត បើមានរោគសញ្ញា ដូចជាគ្រុនក្តៅ ផ្ដាសាយ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម ត្រូវ ផ្អាកការបើកបរជាបណ្ដោះអាសន្ន រួចទៅមន្ទីរពេទ្យរដ្ឋ ដើម្បីត្រួតពិនិត្យសុខភាព។ អ្នកបើកបរ មានហានិភ័យ ខ្ពស់ ដោយសារការជួបជាមួយមនុស្សច្រើន ដូច្នេះ ត្រូវចេះការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ និងមេរោគផ្សេងៗ – ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរ និងកុំពិសារគ្រឿងស្រវឹង នៅពេលបើកបរ ចៀសវាងគ្រោះថ្នាក់ចរាចរដែលអាច កើតមានជាយថាហេតុ ដោយសារការបើកបរលឿនពេក ឬបើកបរមិនមានសុវត្ថិភាព
– សូមកុំប្រើប្រាស់គ្រឿងញៀនឱ្យសោះ។
៤. វិធានការបង្ការការពុលចំណីអាហារ ៖
អនុវត្តវិធានការសុវត្ថិភាពចំណីអាហារដោយ៖
រក្សាភាពស្អាត(លាងដៃជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុល ឬអាល់កុលដ នៅពេលរៀបចំអាហារ)។
. ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្ន ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។ នៅពេលលោកអ្នកទិញម្ហូប .
អាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានសុវត្ថិភាព។ ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្ដៅលើសពី ៦០អង្សាសេ ឬ ចម្អិនអាហារមួយពេលសម្រាប់តែមួយពេល .
ប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការ ចម្លងវីរុសតូវីដ-១៩របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូល រួមអនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ ទៅម្នាក់។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.ctiontot.go.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញ យកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
ដោយ : សុខ ខេមរា