លោក ដួង តារា : ករណីលោកតាអាយុ ៩៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់រសៀលនេះ

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, ខ្ញុំសូមអរគុណបងស្រី កែវ ផល្លី និងស្វាមី អឿ អេង ព្រមទាំងបងស្រី កែវ សុផល ដែលបានឯកភាពគ្នាដោះស្រាយបញ្ចប់វិវាទជាមួយ លោកតា សំ រ៉ុង​ អាយុ៩៥ឆ្នាំ ត្រូវជាឪពុកបង្កើតដោយបានយល់ព្រមដោះស្រាយជាថវិកា $40,000 (បួនម៉ឺនដុល្លារ) ជូនលោកតាសម្រាប់រស់នៅជីវិតចុងក្រោយ។

លោកបន្តថា, ខ្ញុំក៏សូមអរគុណប្អូនមេធាវី សីហា ដែលបានចូលរួមជួយសម្របសម្រួលរហូតឈានដល់ការដោះស្រាយបញ្ចប់វិវាទទាំងស្រុងឈរលើគោលការណ៍ឈ្នះ​ ឈ្នះ​ សម្តេចតេជោ។ ក្រុមគ្រួសារលោកតា សំ រ៉ុង​និងកូនៗនឹងជួបជុំគ្នានៅថ្ងៃទី ៧ ធ្នូខាងមុខនេះ។​  

លោកថ្លែងថា, ខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចតេជោដែលតែងផ្តល់នូវក្តីអាណិតស្រឡាញ់និងយុត្តិធម៍ដល់ពលរដ្ឋរងគ្រោះពិតប្រាកដគ្រប់ស្រទាប់វណ្ណះ។ 

យើងចូលរួមកសាងអំពើល្អ 

ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម ដោយចិត្តជ្រះថ្លា​និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print