ជិះម៉ូតូទៅផឹកកាហ្វេមិនទាន់ដល់ហាងផង ងងឹតមុខដួលត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយបុករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ដែលដែលគេដឹងថាជាមន្ត្រីនគរបាលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបានជិះម៉ូតូទៅផឹកកាហ្វេ ប៉ុន្តែមិនទាន់ដល់ហាងកាហ្វេផងក៏ងងឹតដួល ហើយស្របពេលនោះមានម៉ូតូមួយគ្រឿងបើកមកពីក្រោយបុកបន្ថែមបណ្តាលឲ្យរបួសធ្ងន់ស្រាលតែម្តង។ ករណីគ្រោះថ្នាក់ដោយយថាហេតុនេះបានកើតឡើងនៅវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបែកជាបួន ក្នុងភូមិវត្ត សង្កាត់-ក្រុង-ខេត្តប៉ៃលិន។

បើតាមមន្ត្រីនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវងងឹតដួល ហើយត្រូវម៉ូតូបុកបន្ថែមបណ្តាលឲ្យរបួសធ្ងន់ឈ្មោះ ទន ប្រុស អាយុ៤១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន។ ជនរងគ្រោះរងរបួសធ្ងន់បែកនៅលើផ្ទៃមុខដោយពេលដួលជនរងគ្រោះបានធ្វើដំណើរតាមម៉ូតូម៉ាកសង ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1S-7667 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។

ប្រភពពីមន្ត្រីដដែលបានឲ្យដឹងទៀតថា រីឯអ្នកបើកម៉ូតូបុកបន្ថែមលើមន្ត្រីនគរបាលខាងលើនេះឈ្មោះ អៀក ផល្លា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើចំការ(រងរបួសស្រាល) មានទីលំនៅភូមិអូរតាពុកក្រោម សង្កាត់-ក្រុង-ខេត្តប៉ៃលិន។ យុវជននេះបានធ្វើដំណើរតាមម៉ូតូកូនទា ពណ៌ផ្កាឈូក-ស ពាក់ស្លាកលេខភ្នំពេញ1AR-2317។

ក្រោយពីកើតហេតុទាំងមន្ត្រីនគរបាលដែលរងរបួសធ្ងន់ និងយុវជនដែលជិះមកបុកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីព្យាបាលរបួស ខណៈម៉ូតូទាំង២គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិនយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕

IMG_2274

IMG_2273

IMG_2272

IMG_2269

IMG_2270

IMG_2271

ដោយ៖ ស សារ៉ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print