ភ្នំពេញ ៖ បុរសជនជាតិស្វីសម្នាក់ ដេកស្លាប់ដោយមានចងក្រមាជាប់និងកនៅក្នុងបន្ទប់សណ្ឋាគារមូនណា សមត្ថកិច្ចសន្និដ្ឋានជាករណីធ្វើអត្តឃាតខ្លួនឯង ហើយសង្ស័យបុរសរូបនេះប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារមូនណា ស្ថិតក្នុងក្រុម០៧ផ្ទះលេខ ១០៧៩ តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា សពមានឈ្មោះ Zurcher Daniel Georg ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិស្វីស ស្នាក់នៅក្នុងសណ្ឋាគាខាងលើ ដែលកាន់លិខិតឆ្លងដែនលេខX3016100និងផុតកំណត់នៅថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ ។
តាមប្រភពព័តមានពីបុគ្គលិកនៅក្នុងសណ្ឋាគារខាងលើបានអោយដឹងថា មុនពេលកើតហេតុ តាំងតែពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅក្នុងតំលៃ២០ដុល្លាក្នុងមួយបន្ទប់ហើយស្នាក់នៅបន្ទប់លេខ១០៥ ក្នុងសណ្ឋាគាខាងលើនេះរហូតដល់ថ្ងៃទី២៧ខែឧសភា ឆ្នាំ ២០១៦ ម៉ោង ១១និង ០០ នាទីថ្ងៃត្រង ជនរងគ្រោះបានអោយបុគ្គលិកសណ្ឋាគារជួយរករឺមកកង់បីដើម្បីដឹកគាត់ទៅទិញថ្នាំពេទ្យតែមិនដឹងថាជនរងគ្រោះទិញថ្នាំអ្វីទេ រួចហើយជនរងគ្រោះបានត្រលប់ចូលក្នុងបន្ទប់វិញជាធម្មតាលុះដល់ថ្ងៃទី២៩ខែឧសភា ឆ្នាំ ២០១៦ ជនរងគ្រោះបានចេញមកខាងក្រៅបន្ទប់ដោយពាក់តែខោខ្លីតែប៉ុនោះមិនមានពាក់អាវនោះឡើយដើម្បីមកបង់ថ្លៃបន្ទប់ចំនួន20$ ហើយគេបាននិយាយភាសាបរទេសទៅកាន់បុគ្គលិកថាមិនចាំបាច់មករៀបចំបន្ទប់ទេ។
ក្រោយពីសមត្ថកិច្ចជំនាញខាងកោសល្យវិច័យពិនិត្យសពរួចហើយ ក៏បានសន្និដ្ឋានថា សពគឺបានធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែចងក ហើយសង្ស័យថា ប្រើថ្នាំលើកំរិត បច្ចុប្បន្នសពត្រូវបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលយកទៅស្រុកកំណើត ៕
ដោយ៖ តុង សីហា