ភ្នំពេញ : ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, នាព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទប្រចាំខេត្តនីមួយៗ បានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ មករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព ដោយមានបិត Sceller ការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការ រង់ចាំដល់ព្រឹកស្អែកនឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ដោយឡែកសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។
សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕
ដោយ : សហការី