ថ្នាក់ដឹកនាំក្រសួងអប់រំអញ្ជើញចុះពិនិត្យការរក្សាហឹបសន្លឹកកិច្ចការបេក្ខជននៅវិទ្យាល័យព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដា រាជធានី – ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះ ស៊ីសុវត្ថិជាបណ្ដើរៗនិងបានរក្សាទុកយ៉ាងត្រឹមត្រូវដោយ សុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគណៈមេ ប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ។

គួរបញ្ជាក់ជូនថា តាំងពីព្រឹកព្រហាម ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២២ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី -ខេត្ត និងអប្បមាទបានដឹកសន្លឹកកិច្ចការបេក្ខជនព្រម ទាំងសំណុំ​ឯកសារ​ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានាមកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរ ការសំណេររយៈពេល២ថ្ងៃបានបញ្ចប់ទៅដោយជោគ ជ័យក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុក រលួយ និងការការពារសុវត្ថិភាពដោយកម្លាំងប្រដាប់អាវុធ។

...

ក្រសួងកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print