កម្លាំង​ចម្រុះបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល កម្លាំងកងរាជអាវុធហត្ថ កាលពីថ្ងៃទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បានបន្តចុះបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុងប្រតិបត្តិការនោះ កម្លាំងរួមចំនួន ២៤នាក់ ជាលទ្ធផល ៖
-រុះរើរបាំងស្បៃមុង បានចំនួន ១៤កន្លែង ប្រវែង១២៥០ម៉ែត្រ
-លបលូស្បៃមុង ចំនួន ១៤លប
-បង្គោល ចំនួន ១៥០ដើម
-លែងត្រីចម្រុះ ចំនួន ៨០គីឡូក្រាម ។

វត្ថុតាង ឧបករណ៍ ត្រូវបានកម្លាំងជំនាញដុតបំផ្លាញចោលនៅនឹងកន្លែង។

...

សូមជម្រាបថា​ កម្លាំងនគរបាល​ទូទាំងប្រទេស​ បានចុះ​អនុវត្ត​វិធានការ​បង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់​ដូច​ភ្លៀង​រលឹម​ នៅលេីផ្ទៃទឹកតាមដងទន្លេ​ ព្រែក​ បឹងគ្រប់រាជធានី-ខេត្ត​ក្រុង​ ដេីម្បីទប់ស្គាត់​បទល្មេីស​នេសាទ​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print