ចំណេះដឹង​ទូទៅ​! ម្រេច (Black pepper) ជាឱសថព្យាបាលគ្រុន ចុកពោះ និងជួយរំលាយអាហារ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ការបញ្ជាក់​ពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​៖​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ម្រេច (Black pepper) ដើមវារឡើងទ្រើងប្រវែង ៥-៨ម មានឫសតាមថ្នាំងសម្រាប់តោង។ស្លឹកឆ្លាស់ ស្រួចចុង ពណ៌បៃតងក្រម៉ៅរលោង ១០-១៥ x ៥-៩ ស.ម។ កញ្ចុំផ្កាជាកួរ ដុះទល់ស្លឹក។ ផ្កាគ្មានទង គ្មានត្របក គ្មានស្រទាប់ មានកេសរឈ្មោល២-៦។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ផ្លែ មានសាច់ក្រៅទន់មានគ្រាប់តែ១ រាងមូលតំរៀបជាកួរវែងៗ។ ផ្លែខ្ចីពណ៌បៃតងចាស់ ពេលទុំមានពណ៌លឿង ក្រហម រួចប្រែជាពណ៌ខ្មៅ សម្បកជ្រួញ ក្រោយពេលហាលស្ងួត។ មានក្លិនឆួល រសជាតិហឹរ បន្តពូជដោយខ្នែង ដាំនៅតំបន់មានអាកាសធាតុក្តៅ ពិសេសដីក្រហម។

...

គួរជម្រាបថា​ ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ និងផ្សេងៗ៖​ គ្រឿងទេស បង្កើនរសជាតិហឹរ ឆា ប្រឡាក់ ចំហុយ។ល។ ឱសថ ព្យាបាលគ្រុន ចុកពោះ និងជួយរំលាយអាហារ។​ ផ្សេងៗ គេធ្វើម្រេចស ឬម្រេចអាចម៍សត្វ ដោយយកម្រេចទុំ មកលាងឈ្លីយកសម្បកចេញ និងហាលឱ្យស្ងួត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print