លោក នេត្រ ភក្ត្រា : ខ្លាភ្ញីថ្មកែវ ជាប្រភេទសត្វកម្រ និង ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ

ចែករំលែក៖

ភ្នំពេញ :ខ្លាភ្ញីថ្មកែវ (ឈ្មោះអង់គ្លេស Marbled Cat ឈ្មោះវិទ្យាសាស្រ្ត៖ Pardofelis marmorata)៖ ខ្លាភ្ញីថ្មកែវ ជាប្រភេទសត្វកម្រ និង ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិកាលពីខែមីនា ឆ្នាំ២០២២ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ខ្លាភ្ញីថ្មកែវ ជាប្រភេទសត្វដែលស្ថិតនៅក្នុងក្រុមប្រភេទជិតផុតពូជ ហើយកំពុងតែរងគ្រោះថ្នាក់ពីការបរបាញ់ និងអន្ទាក់។ នេះជាលើកឡើង ដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោករដ្ឋលេខាធិការ បានថ្លែងថា, ខ្លាភ្ញីថ្មកែវ មានដោយកម្រ ហើយក៏មាននៅតំបន់មួយចំនួននៃអាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងកោះបរណេអូ។ ខ្លាភ្ញីថ្មកែវស្ថិតនៅក្រុមប្រភេទជិតផុតពូជ។ ខ្លាភ្ញីថ្មកែវរស់នៅតំបន់ព្រៃខ្ពស់ៗ។ ជាធម្មតាសត្វប្រភេទនេះ វាចេញរកស៊ី នៅពេលយប់ និងនៅលើដើមឈើ។ ចំណីអាហាររបស់វាមានដូចជា ត្រកួត, អន្សង, កំប្រុក, រញី, ស្វា, កណ្ដុរ, និងទន្សាយជាដើម។

 

លោកបន្តថា, ខ្លាភ្ញីថ្មកែវ មានមាឌតូច ដងខ្លួនវែង ត្រចៀកមូល និងកន្ទុយវែងសំពោងសម្បុរដី ដោយផ្នែកខាងលើនិងខាងក្រោមមានពណ៌ត្នោតខ្ចី ជាពិសេសនៅ លើដងខ្លួនមានស្នាមអុចៗតូចធំរាយប៉ាយ។ ចំណែកនៅលើ ក និងខ្នងមានឆ្នូតពណ៌ខ្មៅ។ រីឯនៅលើជើង និងកន្ទុយ របស់ វាវិញមានស្នាមអុចៗពណ៌ខ្មៅ និងស្នាមអុចធំៗនៅត្រគាក ក៏ប៉ុន្តែស្នាមអុចនេះមានទំហំតូចជាងខ្លាពពក៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print