រយៈពេល ១១ខែ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានផ្ដល់អំណោយមនុស្សធម៌ជូនជនទីទ័លក្រចំនួនជាង ១០០០គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង បានលើកឡងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន៣៥១គ្រួសារ និង សាខាកាកបាទក្រហមខេត្ត បានផ្តល់អំណោយមនុស្សធម៌ ចំពោះជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកុមារកំព្រា សរុប ចំនួន ១១៦៧ គ្រួសារ និងចំពោះកិច្ចការងារលើកកម្ពស់សុខភាព មាតា ទារក និង កុមារ សរុបចំនួន៤០គ្រួសារ។

ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ លោក ស្វាយ សំអ៊ាង បានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអនុវត្តសកម្មភាពការងារ ផ្ដោតលើវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន័ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

...

ទន្ទឹមនិងការលើកឡើងអំពីសមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង ក៏បានជំរុញឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ត្រូវបន្តខិតខំស្វែងរកជនរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ពីសាខា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដែលកំពុងត្រូវការជំនួយ ក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយ ឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង០៦ នៅក្នុងខេត្តស្ទឹងត្រែងឡើយ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print