ទីក្រុង Aral នៅភាគពាយព្យនៃតំបន់ស្វយ័ត Xinjiang ប្រទេសចិន ដែលមានទីតាំងនៅព្រំដែនភាគខាងជើងនៃវាលខ្សាច់ Taklamakan កំពុងធ្វើការដាំដើមឈើឡើងវិញលើផ្ទៃដីប្រមាណ ៣.៣៣០ហិកតានៃវាលខ្សាច់តាមរយៈការបណ្តុះតាមអាកាស។
នេះជាលើកទីមួយហើយដែលប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យាបណ្តុះដំណាំលើអាកាស។ ប្រភេទដែលគេសាបព្រោះក្នុងដំណាក់កាលនេះរួមមានរុក្ខជាតិធន់នឹងគ្រោះរាំងស្ងួត ធន់នឹងដីអាស៊ីតខ្ពស់ដូចជាវាលខ្សាច់។
ដើម្បីបង្កើនអត្រារស់រានមានជីវិតរបស់គ្រាប់ពូជ អាជ្ញាធរបានសហការជាមួយសាកលវិទ្យាល័យនានា រួមទាំងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Shaanxi ដោយបានធ្វើតេស្តលើវាលខ្សាច់ជាង៤០០ហិកតា ដើម្បីកំណត់អត្រាគ្រាប់ពូជល្អបំផុត។
លោក Wang Xinpeng អ្នកគ្រប់គ្រងគម្រោងបាននិយាយថា ដោយសារតែគ្រាប់ពូជជាច្រើនត្រូវបានដាំនៅក្នុងវាលខ្សាច់ ទោះបីជាអត្រារស់រានមានជីវិតត្រឹមតែ១% ក៏ដោយ ក៏វានៅតែជាការអភិវឌ្ឍដ៏ល្អ។
នៅចុងខែធ្នូ ឆ្នាំ២០២២ អារ៉ាល់សង្ឃឹមថានឹងបានបញ្ចប់ការបណ្ដុះគ្រាប់ពូជពីលើអាកាសសម្រាប់វាលខ្សាច់ប្រហែល ៣៣.៣០០ ហិកតា។
ក្នុងរយៈពេល៥ឆ្នាំខាងមុខ រដ្ឋាភិបាលក្នុងតំបន់គ្រោងនឹងជំរុញការបណ្តុះគ្រាប់ពូជពីលើអាកាសសម្រាប់ដាំព្រៃឈើ ដើម្បីសម្រេចគោលដៅប្រែក្លាយវាលខ្សាច់ចំនួន ២០.០០០ហិកតាទៅជាព្រៃឈើ៕ ដោយធីរីណា
រូបថត : quochoitv.vn