បុរសកម្មករសំណង់ម្នាក់ធ្លាក់ពីលើកការដ្ឋានសំណង់ស្លាប់ចោលកូនពីរនាក់ឲ្យនៅកំព្រានិងប្រពន្ធក្លាយជាស្ត្រីមេម៉ាយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ធន់ យ៉េត អាយុ៣០ឆ្នាំ បានស្រែកត្រហោយំបោកខ្លួននៅក្បែរសាកសពរបស់ប្តីនាងនិងនិយាយទាំងទឹកភ្នែកសុំឲ្យសមត្ថកិច្ចជួយរកមូលហេតុឲ្យពិតប្រាកដទាក់ទងនិងការស្លាប់របស់ប្តីគាត់ ។

ជុំវិញបញ្ហាដែលស្ត្រីជាប្រពន្ធបានស្រែកយំនេះគឺនៅវេលាម៉ោង៥និង៣០នាទីព្រលឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារបុរសជាប្តីរបស់នាងឈ្មោះ ស៊ន គីមហុង អាយុ ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់ត្រូវបានគេប្រទះឃើញដេកបាក់.កស្លាប់នៅក្បែរបន្ទប់ទឹកក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើយោងតាមសម្តីមេកាឈ្មោះ សុខ ហៃ បានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ ក្រោយពីចប់ម៉ោងការងាររួចនោះឈ្មោះ ស៊ន គីមហុង (ស្លាប់) និងមិត្តភ័ក្រពីរបីនាក់ទៀតបានផឹកស្រាជាមួយគ្នារហូតផឹកស្រាអស់ពីរលីត្រពួកគេក៏បែកគ្នាដោយឈ្មោះ ស៊ន គីមហុង បានឡើងទៅដេកលើកឡៅតឿន ជាន់ទីមួយក្នុងការដ្ឋានដែលកំពុងសាងសងមិនទាន់រួចនៅក្បែរកន្លែងផឹកសីុចំណែកអ្នកផ្សេងទៀតក៏ដើរទៅដេកតាមកន្លែងរៀងៗខ្លួន ។

ប្រភពបន្តថា លុះព្រឹកព្រលឹមស្រាងៗប្រហែលជាម៉ោង៥នឹង៣០នាទី លោកបានដើរទៅដាស់ឈ្មោះ ស៊ន គីមហុង ឲ្យក្រោកដើម្បីបន្តការងារដូចសព្វដង ប៉ុន្តែពេលដើរចូលទៅក្នុងសំណង់ការដ្ឋានសាងសងស្រាប់តែប្រទះឃើញឈ្មោះ ស៊ន គីងហុង ស្លាប់ក្បែរបន្ទប់ទឹកជាន់ផ្ទាល់ដីតែម្តងទៅ ដោយមានស្នាមរបួសជង្គង់នឹងដៃ ។

ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដែលចុះពិនិត្យផ្ទាល់បានសន្និដ្ឋានថា ករណីនេះអាចកើតឡើងដោយសារជនរងគ្រោះឈ្មោះ ស៊ន គីមហុង ផឹកស្រាស្រវឹងហើយឡើងទៅដេកលើកឡៅតឿនរមៀលធ្លាក់មកក្រោមបោកក្បាលនិងថ្មហើយបាក់.កស្លាប់ទៅ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យរួចរាល់សមត្ថកិច្ចបានធ្វើលិខិតប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតនៅឯខេត្តកំពងឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕

a (3)

a (1)

a (2)

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print