នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អំពើពុករលួយគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេស ហើយគ្រប់វិស័យនៃសង្គមត្រូវតែរួមគ្នាលុបបំបាត់បញ្ហានេះ កុំឱ្យអំពើពុករលួយក្លាយជាមរតកនៃអំពើបាប។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំទីក្រុងបាងកកបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ពេញមួយអាជីពបម្រើរដ្ឋាភិបាល លោកមិនដែលជាប់ពាក់ព័ន្ធអំពើពុករលួយទេ ហើយលោកក៏មិនអត់ឱនចំពោះអំពើពុករលួយក្នុងជួររដ្ឋាភិបាលដែរ។
នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងកម្មវិធីទិវាប្រឆាំងអំពើពុករលួយអន្តរជាតិនៅថ្ងៃទី៩ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Prayut បាននិយាយថា អំពើពុករលួយនៅក្នុងការិយាធិបតេយ្យគឺពាក់ព័ន្ធជាចម្បងទៅនឹងគម្រោងលទ្ធកម្មសាធារណៈ ការរត់ការដើម្បីអំណាច ការសូកប៉ាន់ និងការកេងប្រវ័ញ្ចដោយចន្លោះប្រហោងផ្លូវច្បាប់។ លោកបានបញ្ជាក់ថា ប្រទេសថៃជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលរបស់លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើពុករលួយគ្រប់ទម្រង់។
បើតាមនាយករដ្ឋមន្ត្រីថៃ អំពើពុករលួយគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ហើយគ្រប់វិស័យក្នុងសង្គមត្រូវតែរួមគ្នាលុបបំបាត់បញ្ហានេះ ដើម្បីកុំឱ្យអំពើពុករលួយក្លាយជាមរតកទោសសម្រាប់មនុស្សជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលបានបញ្ចូលខ្លឹមសារប្រឆាំងអំពើពុករលួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់២០ឆ្នាំខាងមុខ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ បាននិយាយថា ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ រដ្ឋាភិបាលរបស់លោកបានដាក់ចេញនូវកញ្ចប់ជំរុញសេដ្ឋកិច្ច និងផែនការប្រជាជនជាច្រើន ដូចជាកម្មវិធីប័ណ្ណសុខុមាលភាពដើម្បីជួយប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាតម្លាភាព។ មេដឹកនាំរដ្ឋាភិបាលថៃក៏បានបញ្ជាក់ដែរថា អ្នកដែលជាប់ទោសពីបទពុករលួយត្រូវតែដោះស្រាយតាមច្បាប់៕ ដោយធីរីណា
រូបថត : TTXVN-VNA