ភ្នំពេញ : ម៉ោង១០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ ! សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូ កម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ានអឺរ៉ុបនៅបែលហ្សិកនិងទស្សនកិច្ចការងារនៅបារាំង។ នេះបើយោងតាមការបង្ហោះផ្លូវការ លើផេកសម្តេចតេជោ នៅព្រលប់ថ្ងៃនេះ ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ម៉ោង១០យប់នេះខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ានអឺរ៉ុបនៅបែលហ្សិកនិងទស្សនកិច្ចការងារនៅបារាំង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលរស់ នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបាន ចេញសារគាំទ្រដំណើររបស់ខ្ញុំនិងត្រៀម មកស្វាគមន៍ខ្ញុំនៅប្រុចសែល។
សម្តេចតេជោ បន្តថា, ខ្ញុំសង្ឃឹមថានឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃ១២ធ្នូ២០២២នៅប្រុចសែលតាមការគ្រោងទុក៕
ដោយ : សុខ ខេមរា
...