ខេត្តបាត់ដំបង : ចាត់ទុកថា, សំណាង១ លើ១ពាន់ គ្រោះថ្នាក់ហើយ ខណៈម្ចាស់ម៉ូតូ រងរបួសធ្ងន់ធ្ងរ ពេលទប់ស្មារតី គ្រប់គ្រងស្ថានភាពបាន លោតពីលើម៉ូតូ រកកន្លែងសុវត្ថិភាព តែបោកក្បាលរបួស។
សូមបញ្ជាក់ថា, មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថភ្លើង បុកជាមួយម៉ូតូ គួរអោយព្រឺសម្បុរ ខណៈសាកកម្លាំងគ្នាបែបនេះ។
គ្រោះថ្នាក់ចរាចរណ៍នេះ តែខាងម្ចាស់ម៉ូតូបានលោតទាន់ បណ្តាលអោយបោកក្បាល ខាងក្រោយធ្ងន់ធ្ងរ ហេីយម៉ូតូ ត្រូវអូសជាង ២០ ម៉ែត្រ ។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង ១៤និង១០ នាទី រសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ខាងក្រោយធនាគា ABA ស្ថិតនៅ ភូមិអូតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំពោះដំណោះស្រាយបែបណា មិនទាន់ដឹងពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅឡើយទេ ខណៈផ្លូវអាទិភាព របស់រថភ្លើង ៕
...
ដោយ : សហការី