អ៊ុយក្រែនចាប់ផ្តើមវាយកម្ទេចស្ពានដែលនាំទៅដល់តំបន់ Bakhmut (Donetsk)

ចែករំលែក៖

យោងតាមគេហទំព័រ Avia.pro បានផ្សាយថា កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមវាយកម្ទេចផ្លូវដែកនិងស្ពានថ្នល់ដែលនាំទៅកាន់តំបន់ Bakhmut ដើម្បីទប់ស្កាត់រុស្ស៊ីវាយលុកចូលក្នុងតំបន់នេះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លាលើ Bakhmut ដោយកងកម្លាំងរុស្ស៊ីមក កងទ័ពអ៊ុយក្រែនកំពុងបាត់បង់ផលប្រយោជន៍របស់ខ្លួននៅក្នុងទីក្រុងយុទ្ធសាស្ត្រនេះ ហើយបានដកថយទៅភាគខាងលិចវិញ។
ដូចដែលបានកត់សម្គាល់ ដើម្បីទប់ស្កាត់ការវាយលុកដោយកងទ័ពរុស្ស៊ីទៅកាន់ទីក្រុង និងបើកការវាយប្រហារជាបន្តបន្ទាប់លើ តំបន់ Slavyansk (Donetsk) និងទិសដៅមួយចំនួនទៀត កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមបំផ្លាញស្ពាន ផ្លូវដែក និងផ្លូវថ្នល់។
កាលពីពេលថ្មីៗនេះ វីដេអូមួយបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលបង្ហាញពីថ្ងៃចុងក្រោយនៃការប៉ះទង្គិចគ្នា ។ ដោយសារតែកម្លាំងបំផ្លិចបំផ្លាញដ៏ខ្លាំងនៃកាំភ្លើងធំ រថក្រោះនិងយន្តហោះនោះ នៅសងខាងនៃទីក្រុងត្រូវបានខូចខាតយ៉ាងដំណំ។
ក្រៅពីនេះ ស្ថានការណ៍ខូចខាតស្ពានក៏កំពុងកើតឡើងនៅស្រុកបាក់មុតដែរ។ បច្ចុប្បន្ននេះ គេដឹងថា ស្ពានផ្លូវរថភ្លើងនៅជិតកន្លែងតាំងទីលំនៅ Podgornoe ដែលគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែន ត្រូវបានបំផ្ទុះ ក៏ដូចជាស្ពានផ្លូវនៅជិតស្ថានីយប៉ូលីសចរាចរណ៍នៅជាយក្រុង Bakhmut ភាគខាងជើង។ ស្ពានទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការវាយប្រហារបន្ទាប់ទៅភាគខាងលិច ដែលបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងរៀបចំសម្រាប់ការប្រយុទ្ធនៅទីក្រុង ឬកំពុងរៀបចំសម្រាប់ការដកថយទ្រង់ទ្រាយធំ៕ ដោយធីរីណា

...

រូប​ថត​ :​ infonet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print