សម្តេចតេជោ : អបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ : អបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណក្រោយប្រាសាទអង្គរវត្ត វេលាម៉ោង ១៧ ។ នេះជាបង្ហោះលើប្រព័ន្ធ Telegram របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុនសែន បាន មានប្រសាសន៍បញ្ជាក់ថា, ក្នុងឱកាសចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២ របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់។​ ព្រឹត្តិកាណ៍ខាងលើនេះ គឺជាការលើស្ទួយវិស័យវប្បធម៌ និងការចូលរួមចំណែកស្ដារឡើងវិញនៃវិស័យទេសចរណ៍នៅតំបន់អង្គរក្រោយវិបត្តិកូវីដ-១៩​។
សម្តេចតេជោ បានរម្លឹកថា, កម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណក្រោយប្រាសាទអង្គរវត្ត វេលាម៉ោង ១៧ ក្រោមអធិបតីភាព លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដោយសេរី! ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print